ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ការស្វែងរកយន្តហោះអាកាសចរណ៍ម៉ាឡេស៊ី MH370 ត្រូវផ្អាកទាំងស្រុងហើយ

ម៉ាឡេស៊ី: រដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ី, ប្រទេសអូស្ត្រាលីនិងប្រទេសចិន បានប្រកាសនៅថ្ងៃសុក្រ នេះថា ការស្វែងរកក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីដែលបាត់ខ្លួនជើងហោះហើរ MH370 នឹងត្រូវបានផ្អាកទាំងស្រុងហើយ នៅតាមតំបន់រុករកនាពេលបច្ចុប្បន្ននេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២២ កក្កដា ឆ្នាំ២០១៦នេះ។

ជើងហោះហើរ MH370 បានបាត់ខ្លួនកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ដែលបានចេញពីទីក្រុង Kuala Lumpur ទៅកាន់ក្រុងប៉េកាំង ដែលមានមនុស្ស ២៣៩នាក់នៅលើយន្តហោះនោះ ដែលភាគច្រើននៃពួកគេគឺជាជនជាតិចិន។

សូមបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងស្វែងរកការរួមគ្នានេះ​មិនទាន់បានរកឃើញតួខ្លួននិងបំណែកទាំងមូល​នៃយន្តហោះនេះ​ នៅភាគខាងត្បូង​ក្នុងមហាសមុទ្រឥណ្ឌា ជាកន្លែងដែលវាបានបាត់ខ្លួនចេញពីប្រព័ន្ធរ៉ាដាដោយមិនទាន់ដឹងមូលហេតុនៅឡើយ៕

Malaysia_MH370

មតិយោបល់