ផ្ទះ ព័ត៌មានជាតិ គ្រោះថ្នាក់ចរ...

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល ២នាក់

0

ព្រះសីហនុ: កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តជាមួយម៉ូតូ តាមបណ្ដោយផ្លូវជាតិលេខ៤ ជិតបញ្ជាបង់ប្រាក់អូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនរងគ្រោះឈ្មោះ ដេន ភា ភេទប្រុស អាយុ ៣៨ឆ្នាំ រងរបួសធ្ងន់។ប្រពន្ធឈ្មោះ ភាន ខាន អាយុ ៣៦ឆ្នាំ រងរបួសស្រាល។
អ្នកបើករថយន្តបរគេចខ្លួនបាត់។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញមានរថយន្ត ១គ្រឿងម៉ាក ហ្វត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AU-4199 ទិសដៅពី ខេត្តព្រះសីហនុទៅភ្នំពេញ មកដល់ចំណុចកើតហេតុបានបុកប៉ះម៉ូតូ មួយគ្រឿង ពាក់ស្លាកលេខ 68F1-07558 បើកបរឆ្លងផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់និងស្រាល។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង និងយកវត្ថុតាងទៅរក្សាទុកនៅស្នងការដ្ឋាន ដើម្បីដោះស្រាយតាមនីតិវិធី ចំណែកអ្នករងរបួសបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.