ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្សស្លាប់ និងរបួសធ្ងន់ស្រាល នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ: ករណីម៉ូតូបុកម៉ូតូថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៤និង១៦នាទី តាមបណ្ដោយផ្លូវជាតិលេខ១៤០ ចំណុចភូមិត្រពាំងខ្យង ឃុំរលាំងគ្រើល ខេត្តកំពង់ស្ពឺ។

ដំណើររឿង៖ មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1H-2427 បើកបរដោយឈ្មោះ សាយ ធា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិស្រូល ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងត្បូងទៅជើង មកដល់ចំណុចខាងលើបានបុកម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរី២០១៩ ពាក់ស្លាកលេខ កំពង់ស្ពឺ 1Q-3778 បើកបរដោយឈ្មោះ ហែម អូន ភេទស្រី អាយុ ៤៦ឆ្នាំ នៅភូមិត្រពាំងខ្យង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជិះគ្នា ២នាក់
១-ឈ្មោះ ខុម ណៃនី ភេទស្រី អាយុ ៧ឆ្នាំ
២-ឈ្មោះ ខុម ណៃណា អាយុ ១ឆ្នាំ កន្លះ បើកបរពីទិសខាងជើងទៅត្បូង ហើយបត់ឆ្លងផ្លូវពីលិចទៅកើត បណ្តាលឲ្យអ្នកបើកបរម៉ូតូ២០១៩ ស្លាប់នៅនឹងកន្លែងកើតហេតុ និងអ្នកជិះក្រោយរងរបួសស្រាលទាំងពីរនាក់
អ្នកបើកបរម៉ូតូ២០១៦ រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពែទ្យ អ៊ំ សារ៉ន។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរលាំងគ្រើល ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕


មតិយោបល់