ព័ត៌មានជាតិ

រថយន្តល្មើសច្បាប់ ត្រូវបានស្ទូច និងធ្វើការផាកពិន័យ

ភ្នំពេញៈ នៅវេលាម៉ោង ០៦ និង៣០នាទី ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងសណ្តាប់ធ្នាប់ បានចុះរៀបចំសណ្តាប់ធ្នាប់នៅផ្សារទំនប់ រួចបន្តចុះរៀបចំសណ្តាប់ធ្នាប់នៅមហាវិថីកម្ពុជាក្រោម មហាវិថីនេរុហ៍ ជុំវិញផ្សារធំថ្មី និងពេលល្ងាចនៅមុខណាហ្គាវើល។

ចំពោះរថយន្ដដែលឈប់ចតនៅលើផ្លូវដែលល្មើសនឹងផ្លាកសញ្ញា គំនូសសញ្ញាចរាចរណ៍ បើកបរបញ្ច្រាសទិស ឈប់ចតកន្លែងរថយន្តក្រុង ត្រូវបានបញ្ជូន​យកទៅរក្សារទុក និងផាកពិន័យនៅការិយាល័យ៕

មតិយោបល់