ព័ត៌មានជាតិ

រថយន្ត៣គ្រឿង និងម៉ូតូកង់បីបុកបន្តកន្ទុយគ្នា រងខូចខាត បង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង

ភ្នំពេញ: រថយន្តចំនួន៣គ្រឿង និងម៉ូតូកង់បីមួគ្រឿង បើកបុកបន្តកន្ទុយគ្នារងខូចខាតដំណំ ក្នុងដំណើរស្របទិស ប៉ុន្តែពុំបង្កឲ្យមានអ្នករបួសទេ គ្រាន់តែកកស្ទះចរាចរណ៍យ៉ាងខ្លាំង នៅលើកំណាត់ផ្លូវចោមចៅ មុខផ្សារកាណាស៊ីធី ភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ខណ:ដែលយានយន្ត បើកបរលើផ្លូវចោមចៅ ពីលិចទៅកើត ដល់ចំណុចខាងលើ រថយន្តដឹកបេតុង ម៉ាក ISUZU ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 5A-1502 បើកបុកគូទរថយន្តកូរ៉េ ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2M-1524 ហើយរុញទៅបុកពីក្រោយ ម៉ូតូកង់បី ទៅបុកគាបជាប់ រថយន្តលុចស៊ីស RX330 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AA-2625 ដដែល បើកនៅខាងមុខគេ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ធ្វើឲ្យម៉ូតូកង់បី រុញមួយកំណាត់មុខ តែពុំមានអ្នកណារងរបួសឡើយ ពោលខូចខាតតែសម្ភារ: និងបង្កឲ្យកកស្ទះចរាចរណ៍ យ៉ាងខ្លាំង ត្រូវបានកម្លាំងសមត្ថកិច្ច ចុះទៅអន្តរាគមន៍ សម្រួលចរាចរណ៍ បាញ់ថ្នាំចំណាំ ដើម្បីយកមធ្យោបាយ ពាក់ព័ន្ធដាក់អែបកៀនខាង ដើម្បីឲ្យចរាចរណ៍ធូរស្រាលមកវិញ។

តាមនគរបាលមូលដ្ឋានបានឲ្យដឹងថា ករណីខាងលើ មធ្យោបាយពាក់ព័ន្ធ រថយន្តចំនួន៣គ្រឿង និងម៉ូតូកង់បីមួយគ្រឿង ត្រូវបានប្រគល់ឲ្យសមត្ថកិច្ចជំនាញ ដើម្បីយកទៅរក្សាទុក រង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់