កណ្តាលៈ នៅថ្ងៃសៅរ៍ ០៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២២ និង ២០នាទី នៅលើផ្លូវ (ខេត្ត70B) ភូមិព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ បង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាក Honda ធន់ C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1W9927 បើកបរដោយឈ្មោះ ជា វីរៈ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិព្រែកតាគង់ ឃុំព្រែកតាសេក សង្កាត់ជ្រោយចង្វា រាជធានីភ្នំពេញ ។ បើកបរក្នុងទិសដៅពីត្បូងទៅជើង ស្លាប់នៅនឹងកន្លែងកើតហេតុ ។ មានអ្នករួមដំណើរ០២នាក់រងរបួសធ្ងន់ ។
១-ឈ្មោះ ព្រុំ រតនា ភេទប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយគ្នា រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ។ ២-ឈ្មោះ ឃឹម ភេទប្រុស អាយុ២០ ឆ្នាំ នៅភូមិ-ឃុំជាមួយគ្នា ។ លុះពេលបើកបរមកដល់ចំណុចកើតហេតុ ក៏បុកនិងរបងមន្ទីរពេទ្យ មណ្ឌលសុខភាពព្រែកលួង បណ្ដាលឲ្យអ្នកបើកបរស្លាប់នៅនឹងកន្លែងកើតហេតុនិងអ្នករួម ដំណើរពីរនាក់រងរបួសធ្ងន់ ។
សភាពរឿងហេតុ៖ នៅមុនពេលកើតហេតុ អ្នកបើកបរនិងអ្នករួមដំណើរ នៅសង្កាត់ជ្រោយចង្វា រាជធានីភ្នំពេញហើយក៏នាំគ្នាបើក ម៉ូតូឆ្លងដស្វាយជ្រំ មកត្រើយខាងកើត ដើម្បីមកជួបមិត្តភក្កិនៅឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលលុះពេលបើកបរមក ដល់ចំណុចកើតហេតុ ក៏បុកនិងរបងថ្មមណ្ឌលសុខភាពព្រែកលួង បណ្ដាលឲ្យស្លាប់អ្នកបើកបរម្នាក់និងអ្នករួមដំណើររងរបួស ធ្ងន់ពីរនាក់ប្រុស ។ ចំណែកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់អោយក្រុមគ្រួសារ យកទៅធ្វើបុណ្បតាមប្រពៃណី ។ ចំណែកវត្ថុតាងយកមករក្សាទុក នៅអធិការនគរបាលស្រុក ។
ការសន្និដ្ឋាន អ្នកបើកបរបង្កហេតុខាងលើ បើកបរក្នុងល្បឿនលឿន មិនបានមើលស្ថានភាពផ្លូវកោង ខ្វះការប្រុងប្រយ័ត្ន ៕
មតិយោបល់