ភ្នំពេញៈ យោងតាមផេកមន្ត្រីកាំកុងត្រូល នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ មន្ត្រីជំនាញ បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ៣ទីតាំង ស្ថិតខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់ផងដែរ។
ជាលទ្ធផលនៃការត្រួតពិនិត្យរកឃើញ៖ ស្ថានីយ/ដេប៉ូចំនួន ២ទីតាំង មិនមានអនុលោមភាពផ្នែកបរិមាណ។
ក្រោយរកឃើញភាពមិនប្រក្រតី មន្ត្រីជំនាញបានឲ្យម្ចាស់ស្ថានីយ/ដេប៉ូខាងលើ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនអនុលោមខាងលើ បើរកឃើញកំហុសលើកទី២ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
មតិយោបល់