ភ្នំពេញៈ បន្ទាប់ពីស្រាវជ្រាវឃាត់ខ្លួនបាន រួមជាមួយវត្ថុតាងប្រព្រឹត្តបទល្មើសជាច្រើន សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានកសាងសំណុំរឿងយ៉ាងរឹងមាំ បញ្ជូនខ្លួនជនសង្ស័យ ជាក្រុមចោរប្លន់ ប្រើដាវសាំម៉ូរ៉ៃ វ័យក្មេង ចំនួន ០៥នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតុលាការ ជំនាញ ចាត់ការតាមច្បាប់។
បើយោងតាមរបាយការណ៍របស់សមត្ថកិច្ច ក្រុមចោរ ទាំង ៥នាក់៖
-ទី១ឈ្មោះ សុធា សុផានិត ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចោរ ស្នាក់នៅផ្ទះលេខ៥៥៦ង ផ្លូវលំ ភូមិស្លែងរលើង សង្កាត់កាកាប ខណ្ឌសែនសុខ រាជធានីភ្នំពេញ
-ទី២ឈ្មោះ អ៊ិច ចក្រី ហៅ ហ្វ័រ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចោរ ស្នាក់នៅផ្ទះលេខ៩B ផ្លូវបេតុង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ
-ទី៣ឈ្មោះ ឆាវ សំអិត ហៅ រាជ ភេទ ប្រុស អាយុ ២១ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនបោះពុម្ព និងចោរក្រៅម៉ោង ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ
-ទី៤ឈ្មោះ ណុច តុលា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យសេរីមង្គល ថ្នាក់ទី១០ និងចោរក្រៅម៉ោង រស់នៅភូមិឬស្សីជ្រោយ ឃុំព្រែកដំបង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
-និងទី៥ឈ្មោះ កែវ ភារុណ ហៅ ប៊ី ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនបោះពុម្ព និងចោរក្រៅម៉ោង ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
គួររំលឹកថា សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានឃាត់ខ្លួន ក្រុមចោរប្លន់ ប្រើដាវសាំម៉ូរ៉ៃ វ័យក្មេងទាំង ៥នាក់ ខាងលើកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ពាក់ព័ន្ធ បទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ប្លន់) ចំនួន ០៣ ករណី៖
-ករណីទី១ លួចពីស្ថានទម្ងន់ទោស ដោយឆក់កាបូបស្ពាយ នៅចំណុចគល់ស្ពានអាកាសផ្សារដីហុយខាងលិច ផ្លូវសហព័ន្ធរុស្សី ក្រុម៣ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨។
-ករណីទី២ លួចមានស្ថានទម្ងន់ទោស ដោយឆក់កាបូបស្ពាយ នៅចំណុចមុខផ្ទះលេខ១៦៦អឺ០ ផ្លូវលេខ ១៨២ ភូមិ០៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨។
-ករណីទី៣ លួចមានស្ថានទម្ងន់ទោសដោយសារប្រើអំពើហិង្សា (វាយយកម៉ូតូ) នៅចំណុចចក្រុមហ៊ុនក្រឡុកស៊ីម៉ង់ SCG ផ្លូវហាណូយ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨។
ក្រោយពេលឃាត់ខ្លួនក្រុមចោរទាំង ៥នាក់ខាងលើ សមត្ថកិច្ច ដកហូតបានវត្ថុតាងរួមមាន៖
-ដាវសាំម៉ូរ៉ៃ ស្រោព័ណ៌ស ប្រវែង ០១ម៉ែត្រ ចំនួន ០១ ដើម
-ស្លាកលេខម៉ូតូ សៀមរាប 1F-7927 ចំនួន ០១ បន្ទះ
-សម្ភារប្រើប្រាស់គ្រឿងញៀន (ដប ចំនួន ០១,ដែកកេះចំនួន ០៣, ក្រដាស់អាលុយមីញ៉ូម មួយចំនួន )
-ស៊ីមកាត Metfone ចំនួន ៥៣ ស៊ីម
-និងម៉ូតូម៉ាក ZUSUKI ព័ណ៌ខ្មៅ លាយក្រហម ស៊េរីឆ្នាំ២០១៤ ឡើងសេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ1AS-4917៕
មតិយោបល់