បាត់ដំបងៈ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមជូនដំណឹងសាធារណជនជ្រាប អំពីព័ត៌មានលើករណីជម្លោះរវាងមេបញ្ជាការ និងមេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំឡូត ខេត្តបាត់ដំបង។
ដំណើររឿង៖ មិនពិតដូចសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយកន្លងទៅនោះទេ។
យោងតាមការរាយការណ៍របស់លោក មាស សុវណ្ណ មេបញ្ជាការខេត្តបាត់ដំបង គឺរឿងនេះ កើតឡើងដោយសារលោក ឈឿង សុផាត បានប្រព្រឹត្តឱ្យមានកំហុស និងល្មើសវិន័យកងទ័ព ហើយលោក ជួប ណូ បានសួរនាំអំពីកំហុសនោះ បែរជាលោក ឈឿង សុផាត ចូលទៅវ៉ៃលោក ជួប ណូ ខណៈនោះលោក ឈឿង សុផាត ស្រវឹងស្រាផងដែរ។ ចំពោះរបួសនោះ មិនមែនលោក ជួប ណូ យកសោចាក់ភ្នែកទេ គឺមានសាក្សីឃើញពេលវាយតបនោះ។ រឿងនេះ ក៏មានការសម្របសម្រួលតាំងពីពេលកើតហេតុភ្លាមៗ ព្រោះជារឿងផ្ទៃក្នុង។
ទោះយ៉ាងណា លោកនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទស បានបញ្ជាឱ្យមានការត្រួតពិនិត្យម៉ត់ចត់ចំពោះករណីនេះ ដើម្បីបង្ហាញការពិតអ្នកដែលប្រព្រឹត្តនូវកំហុសឆ្គង ត្រូវទទួលទណ្ឌកម្មវិន័យកងទ័ព។
សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕
មតិយោបល់