ព័ត៌មានជាតិ

មន្ត្រីកងរាជអាវុធហត្ថស្រុកអូររាំងម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់

មណ្ឌលគិរី: នៅវេលាម៉ោង ១៨និង៣០នាទីយប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៧៦A ចន្លោះគីឡូម៉ែត្រលេខ១០៦-១០៧ ដែលស្ថិតនៅក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍រមួយបានកើតឡើងរវាងរថយន្ដ និងរថយន្ដ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពីត្បូងទៅជើង អ្នកបើករថយន្តមានឈ្មោះដូចខាងក្រោម៖
១/អ្នកបើកបរយន្តម៉ាក lexus 330 ពណ៌ទឹកប្រាក់ ស្លាកលេខ ខ.ម ២ ៤៨០៧ ដែលមានឈ្មោះ ស្រ៊ន សាលី ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិខ្មែរ មុខរបរ មន្រ្ដីកងរាជអាវុធហត្ថស្រុកអូររាំង មានទីលំនៅបច្ចុប្បន្ននៅភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំងខេត្តមណ្ឌលគិរី (រងរបួសធ្ងន់)។
២/អ្នកបើកបររថយន្ដម៉ាក Tacoma ពណ៌ស ស្លាកលេខ ភ្នំពេញ 2AY-2935 អ្នកបើកបរឈ្មោះ ទូ នី ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្ននៅភូមិពូត្រុំ ឃុំរមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី (គ្មានរងរបួស)
អ្នករួមដំណើរទី១/ឈ្មោះ ទូនី មើក ភេទប្រុស អាយុ ៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កុមារ មានទីលំនៅបច្ចុប្បន្ននៅភូមិពូត្រុំ ឃុំរមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី (របួសស្រាល)។
អ្នករួមដំណើរទី២/ឈ្មោះ វ៉ាង ជឹង ភេទប្រុស អាយុ ៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កុមារ មានទីលំនៅបច្ចុប្បន្ននៅភូមិពូត្រុំ ឃុំរមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី (គ្មានរងរបួស)។

បច្ចុប្បន្នជនរងគ្រោះបានសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តមណ្ឌលគិរី រីឯមធ្យោបាយត្រូវបានកម្លាំងជំនាញយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកអូររាំង រង់ចាំធ្វើការដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់