ព័ត៌មានជាតិ

គ្រាន់តែទំនាស់ពាក្យសម្តីដឺដងផែ្លផ្កាដាក់គ្នាសោះជនសង្ស័យកាប់ទៅលើជនរងគ្រោះបណ្តាលអោយរងរបួសធ្ងន់ត្រូវសមត្ថកិច្ចឃាត់ខ្លួន…

ឧត្តរមានជ័យ:ជនដៃដល់កាប់ទៅលើយុវជនពីរនាក់ត្រូវសម្ថកិច្ចចាប់បាន
ដោយមានការណែនាំ និងចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត លោកវរសនីយ៍ទោ ជ័យ វាសនា អធិការនៃអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ បានចាត់ឲ្យលោកវរសេនីយ៍ត្រី ថាន់ មៅ អធិការរងទទួលផែនការងារយុត្តិធម៌ដឹកនាំកម្លាំងជំនាញ ធ្វើការស្រាវជ្រាវ និងពិនិត្យកន្លែងកើតហេតុ ដែលកើតឡើងកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចសួនមុខវត្តត្រពាំងប្រាសាទស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ក្រោយពីជំនាញធ្វើការស្រាវជ្រាវស្រាវជ្រាវបានឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ ស៊ន ធួន ហៅ ខ្លី ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ដែលជាជនដៃដល់កាប់ទៅលើជនរងគ្រោះពីនាក់ដែលកំពុងអង្គុយផឹកនៅស្រះទឹកមុខវត្តត្រពាំងប្រាសាទ ជនរងគ្រោះទី១មានឈ្មោះ ចន នី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិឃុំត្រពាំងប្រាសាទស្រុកត្រពាំងប្រាសាទត្រពាំងប្រាសាទ រងរបួសក្បាលពីខាងលើ ជនរងគ្រោះទី២មានឈ្មោះ ជា មករា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិឃុំត្រពាំងប្រាសាទស្រុកត្រពាំងប្រាសាទត្រពាំងប្រាសាទ រងរបួសក្បាលពីក្រោយ
(មូលហេតុដែលឈានដល់ការប្រើហិង្សាបណ្តាលមកពីទំនាស់ពាក្យសម្តីដឺដង ផ្លែផ្កាដាក់គ្នា)
បច្ចុប្បន្នជសង្ស័យខាងលើត្រូវបានឃាត់ខ្លួននិងបញ្ចូនទៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យចាត់ការនីតិវិធីតាមផ្លូវច្បាប់។

មតិយោបល់