ក្រុងប៉ោយប៉ែត៖ពលករខ្មែរចំនួន៧០០នាក់ ត្រូវបានសមត្ថកិច្ចច្រកទ្វារខ្លងឡឹកថៃ អោយត្រលប់មកក្រោយវិញមួយរយះព្រោះអស់លិខិតបញ្ជាក់លេខរៀង ចូលទៅធ្វើបែបបទដើម្បីចូលទៅរកមុខរបរចិញ្ចិមជីវិតក្នុងទឹកដីថៃខាងមុខនេះ ប៉ុន្តែការសម្រុកទៅប្រទេសថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត គឺមានចំនួនពលករខ្មែរយើងសម្រុកយ៉ាងគំហុកចូលទៅដីថៃគក្រុកគក្រែងទាំងយប់ទាំងថ្ងៃ រហូតធ្វើអោយសមត្ថកិច្ចខាងលើនោះ ធ្វើលិខិតបែបបទមិនទាន់ជូនពលរដ្ឋខ្មែរ ហើយក៏រុញអោយមកក្រោយវិញជាបណ្តោះអាសន្ន។ សូមបញ្ជាក់ដែលថា គេបានសង្គេតឃើញមានពលរដ្ឋខ្មែរជាច្រើនបានចេញពីស្រុកកំណើតរបស់ខ្លួនឆ្ពោះទៅប្រទេសថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហួសពីការស្មាន ប៉ុន្តែក៏មានការបញ្ជាក់ផងដែរលើលិខិតស្នាមចេញពីប៉ូលិសអន្តោរប្រវេសច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទើបសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិខ្លងឡឹក ដែលប្រឈមនិងច្រកទ្វារប៉ោយប៉ែត បានទទួលយកពលករទាំងនោះអោយមកធ្វើជាលិខិតស្នាមច្បាស់លាស់ ហើយប្រគល់ទៅអោយក្រុមហ៊ុនតូចធំរបស់ថៃ មកទទួលយកជាផ្លូវការទើបអាចបន្តដំណើរចូលទៅក្នុងទឹកដីថៃបានដោយសុវត្ថិភាព ។ ចំពោះពលករខ្មែរ…
មតិយោបល់