ព្រះសីហនុៈ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង បុកប៉ះរថយន្ត CRV វេលាម៉ោងជិត៥និង០០នាទីល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូ២០៤.២០៥ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ធ្ងន់ធ្ងរទេ។
រថយន្តCRV ស្លាកលេខ ភ្នំពេញ 2L-7734 អ្នកបើកបរឈ្មោះ លី ហួត ភេទប្រុស អាយុ៥១ឆ្នាំ ទីលំនៅភូមិ៥ស/ក៤ ក្រុង/ខេត្តព្រះសីហនុ ចំណែករថយន្តក្រឡុកស៊ីម៉ង់ត៍ ស្លាកលេខ ភ្នំពេញ 3B-4534 ក្រោយកើតហេតុ អ្នកបើកបររត់គេចខ្លួន៕
មតិយោបល់