ភ្នំពេញៈ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ នៅវេលាម៉ោង៥និង៤០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូនិងម៉ូតូ ត្រង់ចំណុចលើផ្លូវ២០A ស្ថិតភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលអោយមនុស្សប្រុស០២ស្រី០២នាក់រងរបួសធ្ងន់សំរាកព្យាបាលនៅមន្ទីពេទ្យ។
ម៉ូតូទី១ ម៉ាកHONDA CT100 ព័ណក្រហម ពាក់ស្លាកលេខភ្នំពេញ1AI.9915 បើកបរដោយឈ្មោះអូន ប៉ូឡូ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ(រងរបួសធ្ងន់សំរាកនៅពេទ្យសួគា៍)។
ចំណែកម៉ូតូទ២ ម៉ាក HONDA C125 ព័ណខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CN.7435 បើកបរដោយឈ្មោះប៉ុន ស៊ីផាន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិត្រពាំងចក ឃុំថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល(រងរបួសធ្ងន់សំរាកព្យាបាលនៅពេទ្យសួគា៍)។
រួមដំណើរដោយឈ្មោះជាង ចន្ធី ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិត្រពាំងចក ឃុំថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល(រងរបួសធ្ងន់សំរាកព្យាបាលនៅពេទ្យសួគា៍)។
អ្នករួមដំណើរឈ្មោះឆាង គន្ធា ភេទស្រី អាយុ៤១ឆ្នាំមុខរបរកសិករ មានទីលំនៅភូមិត្រពាំងចក ឃុំថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល(រងរបួសធ្ងន់សំរាកព្យាបាលនៅពេទ្យសួគា៍)។
តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុម៉ូតូទាំងពីបើកបរបញ្រ្ជាស់ទិសគ្នាម៉ូតូសង់កូរ៉េបើកពីលិចទៅកើតនិងម៉ូតូសង់C125បើកពីកើតទៅលិចពេលមកដល់ចំណុចកើតហេតុម៉ូតូសង់C125បានឡើងវ៉ាក៏បានបុកម៉ូតូសង់កូរ៉េដែលមកបញ្រ្ជាស់ទិសពេញមួយទំហឹងបណ្តាលអោយបោកដួលតែម្តង។
មូលហេតុ:មកពីរម៉ូតូសង់C125 ឡើងវ៉ាខ្វះការប្រុងប្រយត្ន័ បណ្តាលអោយៈម៉ូតូទាំងពីខូចខាតធ្ងន់។
បច្ចុប្បន្នៈគ្រោះថ្នាក់ចរាចរណ៍ខាងលើត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌដង្កោ ដើម្បីរងចាំការដោះស្រាយ៕
មតិយោបល់