ព័ត៌មានជាតិ

ផ្លូវការ៖ Arsenal ចាយ ២៤លានផោន ទិញបានអ្នកចាំទីម្នាក់ពី Sheffiled UTD

បរទេស៖ កីឡាករវ័យ២៣ឆ្នាំរបស់ក្លឹប Sheffield UTD បានក្លាយទៅជាកីឡាករចំណូលថ្មីទី៥ហើយរបស់ក្លឹបកាំភ្លើងធំ Arsenal រដូវក្តៅនេះដើម្បីសង្ឃឹមថាអាចកែប្រែទំរង់លេងដ៏យ៉ាប់កាលពីរដូវកាលមុនមកវិញបាន។

អ្នកចាំទី Aaron Ramsdale រូបនេះត្រូវបានក្លឹបប្រកាសអះអាងជាផ្លូវការតាំងតែពីថ្ងៃសុក្រម្សិលមិញបន្ទាប៉ពីកិច្ចព្រមព្រៀងតម្លៃខ្លួន២៤លានផោនត្រូវបានយល់ព្រមគ្នារួចរាល់រវាងក្លឹបទាំងពីរ។

គួរឲ្យដឹងដែរថា Ramsdale រូបនេះក៏ជាសមាជិករបស់ក្រុមជម្រើសជាតិអ៊ឺរ៉ូឆ្នាំ២០២០ផងដែរទាំងនៅក្នុងកម្រិតអាយុក្រោម១៨ឆ្នាំក្រោមអាយុ២១ឆ្នាំនិងក៏ជាប់ឈ្មោះជាកីឡាករល្អបំផុតប្រចាំរដូវកាលរបស់ក្លឹប Sheffield UTD ផងដែរ៕

 

មតិយោបល់