ព័ត៌មានជាតិ

លោតទឹកលេងសប្បាយក្លាយទៅជាទុក្ខ បណ្តាលឲ្យយុវជនម្នាក់ស្លាប់

កណ្តាលៈ យុវជនម្នាក់លង់ទឹកស្លាប់ ខណៈពេលកំពុងលោតទឹកលេងជាមួយមិត្តភក្កិ បង្ករឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចរួមនិងបងប្អូនប្រជាពលរដ្ឋ នាំគ្នាចុះរាវរក ។ ហេតុការណ៏នេះបាន​កើតឡើង​កាលពីវេលាម៉ោង ១១និង៣០នាទី ព្រឹកថៃ្ងទី ២ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចភូមិព្រែកតាសៅ ឃុំស្វាយ​ប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះខាងលើ មានឈោ្មះ យ៉ុង រ៉ាវឿន ភេទប្រុស អាយុ១៤ឆ្នាំ ដោយ​មាន​ឪពុកឈ្មោះ ព្រំ យ៉ុង ភេទប្រុសអាយុ ៥៨ឆ្នាំ មុខរបរកសិករ និងម្តាយឈ្មោះស យឿន ភេទ អាយុ៥៤ឆ្នាំ មុខរបរកសិករ ស្នាក់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

បើយោងតាមប្រភពព័ត៌មានក្មេងៗដែលជាមិត្តរបស់ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ​និងមិត្តភក្កិ បាននាំគ្នាលោតទឹកលេងពីដើមឈើមួយដើម ដែលមានកម្ពស់ខ្ពស់ល្មម ខណៈពេលនោះ ជនរងគ្រោះ​បានលោតធ្លាក់មកដល់ក្នុងទឹកស្រាប់តែមិត្តឈ្មោះ សឿន ស៊ីមលី ភេទប្រុស អាយុ១២ឆ្នាំ ស្នាក់នៅភូមិជាមួយគ្នា បានលោតពីក្រោយក៏ធ្លាក់ដល់ទឹកជើងបុកនឹងក្បាលជនរងគ្រោះ រួចឈ្មោះ ស៊ីម លីក៏ងើបឡើង មកតែបាត់ ជាជនរងគ្រោះតែម្តង ។

ក្រោយពីកើតហេតុ ក្រុមគ្រួសារបានរាវរកឃើញជនរងគ្រោះវិញលើកដាក់មកលើទូក ប៉ុន្តែជាអកុសល ជនរងគ្រោះ​បាន​ផុត ដង្ហើមស្លាប់បាត់ទៅហើយ ។ ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច្ច័យ​រួចប្រ​គល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

លង់ទឹកស្លាប់៣លង់ទឹកស្លាប់៤លង់ទឹកស្លាប់២លង់ទឹកស្លាប់១

មតិយោបល់