ព័ត៌មានជាតិ

កុំចេះតែហ៊ាន! រថយន្ត និងម៉ូតូកង់បីឥណ្ឌា មិនគោរពច្បាប់ចរាចរណ៍ ត្រូវសមត្ថកិច្ចចាប់ផាកពិន័យ…

ភ្នំពេញ: កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៦ និង៣៥នាទីព្រឹក កម្លាំងជំនាញបានចុះរៀបចំសណ្តាប់ធ្នាប់ និងផាកពិន័យនៅផ្សារទំនប់ ផ្លូវលេខ៣៣៦ (ផ្សារដើមគរ) មហាវិថីព្រះមុន្នីវង្ស ព្រះមុន្នីរ៉េត កម្ពុជាក្រោម ផ្លូវនេរុហ៍ ផ្សារអូឡាំពិក មុខណាហ្គាវើល ចំពោះរថយន្ដដែលឈប់ចតលើផ្លូវល្មើស នឹងស្លាកគំនូសសញ្ញាចរាចរណ៍ បើកបរបញ្ច្រាសទិស ឈប់ចតកន្លែងរថយន្តក្រុង។

ជាលទ្ធផលសមត្ថកិច្ច បានធ្វើការផាកពិន័យចំពោះ៖
-រថយន្ត ១គ្រឿង។
-ម៉ូតូកង់បីឥណ្ឌា ១គ្រឿង៕

មតិយោបល់