ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទករណីលួច

ភ្នំពេញ: នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០១និង៣០នាទី ប៉ុស្តិ៍នគរបាលក្រាំងធ្នង់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចកាបូបស្ពាយ នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ រ័ត្ន សុភី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិអណ្តូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (គ្មានសារធារុញៀន) បានធ្វើសកម្មភាពលួចកាបូបរបស់ជនរងគ្រោះឈ្មោះ ពៅ សុខា ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី ស្នាក់ភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សម្ភារ:បាត់បង់រួមមាន៖ កាបូបស្ពាយ០១ មានលុយ៤០ដុល្លារ , ទូរស័ព្ទដៃណូគាចុចពិល០២គ្រឿង , អាយកូម០១ គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យសមត្ថកិច្ចកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

មតិយោបល់