ព័ត៌មានជាតិ

សង្ស័យស្រវឹងស្រា បុរសម្នាក់ បើករថយន្ត Ford Ranger ស្លាកលេខ រដ្ឋ13- 2-9090 បុកសួនច្បារពុះចែកទ្រូងផ្លូវ និងបង្គោលភ្លើង បណ្ដាលរងការខូចខាត

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ កើតហេតុកាលពីវេលា ម៉ោង១១ និង១០នាទីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ ៦A ត្រង់ចំណុចមុខសាលាបឋមសិក្សាព្រែកលៀប ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បុរសម្នាក់ បើករថយន្ត១ គ្រឿង ម៉ាក Ford Ranger ពាក់ស្លាកលេខ រដ្ឋ13- 2-9090 ក្នុងល្បឿនលឿនដូចហោះ ជ្រុលទៅបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវ និងបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលរងការខូចខាត៕

មតិយោបល់