យោងតាមព័ត៌មានដែលបានចុះផ្សាយនៅលើគេហទំព័រ Business Insider បានឲ្យដឹងថា នាយប្រតិបត្តិក្រុមហ៊ុន Yahoo ដែលនឹងទើបតែឡើងកាន់តំណែង បានល្បួងលួងលោមបុគ្គលិក Google ឲ្យមកកាន់តំណែងខ្ពស់នៅ Yahoo។
អតីតបុគ្គលិក Google ឈ្មោះ Andrew Schulte ត្រូវបានអ្នកស្រី Marissa Mayer តែងតាំងជាប្រធានបុគ្គលិកក្រុមហ៊ុន Yahoo។
លោក Andrew Schulte ធ្លាប់កាន់តំណែងជាអ្នកគ្រប់គ្រងផ្នែកទីផ្សារផលិតផលរបស់ក្រុមហ៊ុន Google ប៉ុន្តែមិនដឹងថា មានបញ្ហាអ្វីបានជាឈប់ពីក្រុមហ៊ុននោះទេ គ្រាន់តែដឹងថា ពេលនេះគាត់បានចូលបម្រើការងារនៅក្នុងក្រុមហ៊ុន Yahoo។
គួរបញ្ជាក់ផងដែរថា លោក Andrew Schulte បានចូលធ្វើការនៅក្នុងក្រុមហ៊ុន Google នៅឆ្នាំ ២០០៧ ៕
មតិយោបល់