ភ្នំពេញៈ នៅវេលាម៉ោង៨ និង២០នាទីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងការដ្ឋានសំណង់ផ្ទះល្វែងមួយកន្លែង នៅភូមិថ្មី សង្កាត់/ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីមនុស្សធ្វើអត្តឃាត ចង.កសម្លាប់ខ្លួន។
ជនរងគ្រោះឈ្មោះ តន សុភាព ហៅអាច្រូច ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅខេត្តកំពង់ធំ ស្នាក់នៅទីតាំងខាងលើ។
ប្រភពពីសម្ដីដីបុរសម្នាក់ ជាមេការសំណង់ បានប្រាប់ឲ្យដឹងថា មុនថ្ងៃកើតហេតុ កាលពីម្សិលមិញជនរងគ្រោះ បានខ្ចីលុយគាត់ ១០០,០០០រៀលថាទុកចាយ ហើយនៅថ្ងៃទី២៤ គាត់ (មេការ) នឹងបើកលុយឲ្យគ្រប់កម្មករទាំងអស់ ដើម្បីបានឈប់សម្រាក ទៅលេងស្រុកកំណើតរៀងៗខ្លួន។
លុះនៅព្រឹកថ្ងៃកើតហេតុទាំងកម្មករទាំងជាង បានចូលធ្វើការតាមផ្នែកផ្សេងៗគ្នា
បាត់តែអាច្រូច គាត់ស្មានថាជនរងគ្រោះ ទៅស្រុកមុនគេបាត់ទៅហើយ លុះទៅអើតមើលបន្ទប់ដេក ឃើញខោអាវនូវនៅឡើយមិនអស់ចិត្ត ក៏ដើរទៅមាត់ស្រះ ខាងក្រោយ ស្រាប់តែប្រទះឃើញជនរងគ្រោះ ចង.កទម្លាក់ចូលក្នុងទឹកស្រះ ជាមួយខ្សែពួរ ទាក់នឹងបង្គោលថ្មស្លាប់បាត់ទៅហើយ។ ភ្លាមៗនោះ ធ្វើឲ្យភ្ញាក់ផ្អើល ក៏ស្រែកឆោឡោថា ប្រាប់គេឯង រួចបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន។
ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ច បានចុះមកត្រួតពិនិត្យសព បានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ ដោយចង.ក សម្លាប់ខ្លួនឯងប្រាកដមែន រួចក៏ប្រគល់សពឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត៕
មតិយោបល់