ព័ត៌មានជាតិ

នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានអ្នកជំងឺចូលមកសម្រាកព្យាបាលយ៉ាងច្រើន

ព្រះសីហនុ: នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ប៉ុន្មានថ្ងៃនេះ មានអ្នកជំងឺចូលមកសម្រាកព្យាបាលច្រើន ក្នុងនោះដោយសារតែពេញក្នុងបន្ទប់ អ្នកជំងឺមួយចំនួន ត្រូវបានរៀបចំឲ្យសម្រាកនៅក្រៅបន្ទប់។

បើតាមគ្រូពេទ្យ បាននិយាយថា ដោយសារបានសប្បុរសជន ជួយជាគ្រែពេទ្យកន្លងមក គឺជួយដល់អ្នកជំងឺដែលសម្រាកខាងក្រៅបន្ទប់ បើទោះជានៅមិនគ្រប់គ្រាន់ ក៏ដោយក៏ជួយដល់អ្នកជំងឺបានច្រើន ប៉ុន្តែចំពោះបងប្អូនសាច់ញាតិអ្នកជំងឺ ដែលមកកំដរមើលថែ គឺសម្រាន្តផ្ទាល់ឥដ្ឋ។ ចំពោះស្ថានភាពជំងឺ គឺជាជំងឺទូទៅ ជំងឺគ្រុនឈាម និងគ្រុនក្តៅជាដើម មិនពាក់ពន្ធ័ដល់ជំងឺឆ្លងរាតត្បាតអ្វីទេ ៕

មតិយោបល់