ព័ត៌មានជាតិ

នគរបាលប៉ុស្តិ៍បន្ទាយដែកសហការជាមួយកម្លាំងប្រឆាំងគ្រឿងញៀននិងឃាត់ខ្លួនជនសង្ស័យ០៣នាក់

កណ្តាល: ជនសង្ស័យ៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី០១ ខែឆ្នូ ឆ្នាំ២០១៩ វេលាម៉ោង១និង៣០នាទីនៅក្នុងភូមិកណ្តាលឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ជនសង្ស័យមានគ្នាចំនួន ០៣នាក់
១/ ឈ្មោះផន រត្ន័ ភេទប្រុស អាយុ៣៦ឆ្នាំ (ខ្មែរ)មុខរបរមិនពិតប្រាកដមានទីលំនៅភូមិកណ្តាលឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) ។
២/ ឈ្មោះរ៉ូ បញ្ញាភេទប្រុស អាយុ២៤ឆ្នាំ (ខ្មែរ)មុខរបរមិនពិតប្រាកដមានទីលំនៅភូមិព្រែកប៉ុលឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ឃាត់ខ្លួន)។
៣/ ឈ្មោះ ប៉ុន ជីវន័ ភេទប្រុស អាយុ២៣ឆ្នាំ (ខ្មែរ)មុខរបរ មិនពិតប្រាកដតមានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។
ចំពោះវត្ថុតាងចាប់យករួមមាន:
១/-ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)ចំនួន០៣កញ្ចប់
២/-សម្ភារះសំរាប់វិុចខ្ចប់មួយចំនួននិងប្រើប្រាស់មួយចំនួន។
បើតាមសមត្ថកិច្ចបានឱ្យដឹងថានៅមុនពេលកើតហេតុខាងលើ
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែកសហការជាមួយ កម្លាំងផ្នែកប្រឆាំងបទល្មេីសគ្រឿញៀនស្រុកកៀនស្វាយធ្វើការល្បាតនៅក្នុងភូមិ
សាស្រ្ដឃុំបន្ទាយដែក
(គោលដៅផ្ទះមុខសញ្ញា)ក៏បានឃេីញឈ្មោះ រ៉ូ បញ្ញា ជិះម៉ូតូភ្លាម ៗនោះឈ្មោះរ៉ូ បញ្ញា បាន
ឃេីញកម្លាំងសមត្ថកិច្ចក៏ទំលាក់ម្សៅក្រាមមួយកញ្ចាក់តូចចោល( សង្ស័យជាសារធាតុញៀន)ហើយ
កម្លាំងសមត្ថកិច្ចបានបន្តទៅដល់ចំនុចផ្ទះ ផន រត្ន័ (ផ្ទះមុខសញ្ញា) ក៍ឃេីញឈ្មោះ ប៉ុន ជីវន័្តបានដើរចេញពីក្រោយផ្ទះផនរត្ន័ រួច
ហើយកម្លាំងសមត្ថកិច្ចទៅដល់ឆែកឆេ ក៍ឃេីញមានម្សៅក្រាមមួយកញ្ចាក់តូចនៅក្នុងខោប៉ៅខាងក្រោយ (សង្សយ័ជាសារធាតុញៀន) រួចកម្លាំងសមត្ថកិច្ចសួរនាំឈ្មោះប៉ុនជីវន័្ត បានសារភាពថាខ្លួនបានប្រេីប្រាស់គ្រឿងញៀនជាមួយឈ្មោះ ផន រត្ន័ ចំនួនមួយកញ្ចាក់ពេលប្រើប្រាស់គ្រឿងញៀនរួច ឈ្មោះផនរត្ន័ បានឲ្យថ្នាំញៀនមួយកញ្ចាក់តូចមកឲ្យឈ្មោះប៉ុន ជីវន័ទុក ។
រួចកម្លាំងសមត្ថកិច្ចក៏
បានបង្កើត
កណ:កម្មការចុះឆែកឆេផ្ទះផនរត្ន័ ក៏ឃេីញម្សៅក្រាមពណ៍ស
មួយកញ្ចាក់តូច (សង្សយ័ជាសារធាតុញៀន)
និង សម្ភារ:វេចខ្ចប់មួយចំនួន
ក្រោយពីសួរនាំរួចកម្លាំងសមត្ថ
កិច្ចក៍បញ្ចូនជនសង្សយ័ទាំង០៣នាក់
រួមទាំងវត្ថុតាងមកកាន់អធិការរដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធី៕

 

មតិយោបល់