ព័ត៌មានជាតិ

ក្រុមជនសង្ស័យ ធ្វើសកម្មភាពកាប់យុវជនម្នាក់ របួសមុតរយះលើខ្លួនជាច្រើនកន្លែង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបង: កាលពីវេលាម៉ោង ២៣និង៣០នាទីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចសួនច្បារ ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតន: ក្រុង/ខេត្តបាត់ដំបង កម្លាំងសមត្ថកិច្ច បានចុះបង្ក្រាបករណីហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស (កាប់ដោយកាំបិត) មួយករណី បង្កឡើងដោយជនសង្ស័យមួយក្រុមប្រដាប់ ដោយកាំបិតធ្វើសកម្ម ភាពដេញកាប់យុវជនម្នាក់ បណ្ដាលឲ្យរងរបួស។

ជនសង្ស័យឈ្មោះ ឃុន ប៉ូឡា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបង របួសមុតរយះលើខ្លួនប្រាណ ជាច្រើនកន្លែង។

ក្នុងកិច្ចប្រតិបត្តិការនេះ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ រួមមាន៖
១-ឈ្មោះ លឿប ភៀន ភេទប្រុស អាយុ ២៣ឆ្នាំមានទីលំនៅភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំខេត្តបាត់ដំបង ( ជាអ្នកកាន់កាំបិតកាប់ )។
២-ឈ្មោះលឿន សាវីន ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិព្រែកឆ្ដោរ ឃុំពាមឯក ស្រុក ឯកភ្នំ ខេត្តបាត់ដំបង (ជាអ្នកកាន់កាំបិតកាប់)។
៣-ឈ្មោះ វ័ន វណ្ណ: ហៅ គួយ ភេទ ប្រុសអាយុ ១៦ ឆ្នាំ មានទីលំនៅភូមិករហាល ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង (ជាអ្នកបើកម៉ូតូ)។
៤-ឈ្មោះ រួម វុធ ហៅ វឹម ភេទប្រុស អាយុ ១៦ ឆ្នាំមានទីលំនៅភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង (ជាអ្នកបើកម៉ូតូ) រីឯបក្ខពួកចំនួន ០៤នាក់ទៀតបានរត់គេចខ្លួន។

-វត្ថុតាងដកហូតរួមមាន ៖
– កាំបិតកែច្នៃចំនួន ០៤ដើម
– ម៉ូតូម៉ាកហុងដាឌ្រីម សេ125 ស៊េរីឆ្នាំ 2011 ពណ៌ក្រហម ពាក់ផ្លាកលេខ បាត់ដំបង 1K 6698
– ម៉ូតូម៉ាកហុងដាឌ្រីម សេ125 ស៊េរីឆ្នាំ 2004 ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1E 5808

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងខាងលើ ការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តបាត់ដំបងចាត់ការ បន្តតាមនីតិវិធី៕

មតិយោបល់