បាត់ដំបងៈ ក្រោយពីទឹកស្ទឹងសង្កែបានស្រកចុះទៅវិញកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ បានធ្វើឲ្យច្រាំងស្ទឹងមានការប្រេះស្រុត ដោយកន្លែងខ្លះ ស្ថិតខាងកើតផ្សារអប្សារា ផ្សារលើ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង សូមបងប្អូនមានការប្រុងប្រយ័ត្ន ពេលធ្វើដំណើរឆ្លងកាត់ ការលក់ដូរ រឺចតយាន្តជំនិះផ្សេងៗ ។
ករនីនេះរដ្ឋបាលក្រុងសូមធ្វើការហាមដាច់ខាត មិនត្រូវចត រឺលក់ដូរលើទីតាំងនេះឡើយ ព្រោះវាអាចមានការបាក់ស្រុត បង្កគ្រោះថ្នាក់ជាយថាហេតុ៕
មតិយោបល់