ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបម៉ាក RANG E ROVER ពាក់ផ្លាកលេខ​ 2S 5549 ពន្លះទ្រូងផ្លូវពេញទំហឹង រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តទំនើប បោះពួយយ៉ាងលឿន ជ្រុលទៅរបាំងទ្រូងផ្លូវបាក់៣កង់ រថយន្តផុងមួយកំណាត់ ទៅមុខលែងរួច។
ហេតុការណ៍នេះ កើតនៅវេលាម៉ោង១២និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃ៨ ខែវិឆ្ឆិកា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងនិងផ្លូវ១៨២ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ ។

យោងតាមសាក្សីនៅកន្លែងកើតហេតុ​ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ សង្ស័យស្រវឹងស្រា បើករថយន្តមួយគ្រឿងម៉ាក RANG E ROVER ពណ៌ខ្មៅ ពាក់ផ្លាកលេខ​ 2S 5549 ធ្វើដំណើរក្នុងទិសដៅ ពីកើតបោះពួយយ៉ាងលឿន ខណ:មកដដល់ចំណុចកើតហេតុ បានជ្រុលទៅបុករបាំងទ្រូងពុំចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់៣កង់​ ចំណែករថយន្តខូចផ្នែកខាងមុខស្ទើរទាំងស្រុង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញ វាស់វែងយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក​ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់