ព័ត៌មានជាតិ

កូនប្រុសឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង យកអំណោយ និងសម្ភារៈជូនដូនចាស់ ០៤គ្រួសារ

ភ្នំពេញៈ ដោយមើលឃើញពីទុក្ខលំបាករបស់ចាស់ជរានោះ កាលពីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ នេះ កូនប្រុសច្បងរបស់ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង គឺលោក វរសេនីយ៍ត្រី សៀ ទីន បានដឹកនាំកម្លាំងក្រោមឱវាទរបស់លោកយកអំណោយជាសំភារៈថវិកាទៅចែកជូនចាស់ជរាចំនួន០៤ គ្រួសារនៅខណ្ឌដង្កោ រាជធានីភ្នំពេញ។

អំណោយ និងសម្ភារៈទាំងនោះរួមមាន -ថវិការចំនួន ៤០ម៉ឺនរៀល, អង្ករ៥០ គីឡូក្រាម, ត្រីងៀត ០១គីឡូក្រាម, សាច់ក្រក ០១គីឡូក្រាម, ទឹកត្រី ០១យួរ, ទឹកស៊ីអ៉ីវ ០១យួរ, ទឹកដោះគោ កន្លះកេះ និងទឹកសុទ្ធចំនួន ០១កែសផងដែរ៕

មតិយោបល់