ព័ត៌មានជាតិ

ផ្ទះកីឡាករ ​Z​l​at​a​n​ I​b​r​a​h​i​mo​v​i​c​ ​​​មា​នគេ​លួ​ច​ប​ង្កៃ​គ្រា​ប់​បែក​

យោង​តាមសារព័ត៌មាន​មេត្រូបានចុះផ្សាយនៅថ្ងៃទី ១៣ ខែ មករានេះ​ឲ្យដឹងថា ​ប៉ូលីស​​កំពុង​ធ្វើការស៊ើប​ង្កេត​បន្ទាប់ពីរកឃើញគ្រាប់បែក នៅ​ផ្ទះ​តារាបាល់ទាត់ Zlatan Ibrahimovic’ ​នៅ​​ក្នុងប្រទេស​ស៊ុយអ៊ែត ។​
ibra
មន្ត្រីប៉ូលីស​ក្នុងតំបន់ បានរកឃើញ​គ្រាប់បែកនៅផ្ទះខែ្សប្រយុទ្ធក្លិប PSG នៅទីក្រុង Malmo ហើយពេលនេះដែរ ប៉ូលីស បានយកគ្រាប់បែកនោះ ចេញ​ពីទីនោះហើយ។​
បើយោងតាម Sport Mediaset បាន​ឲ្យដឹងថា រឿងនេះដែរ វា​អាចទាក់ទិននឹងរឿង ដែល Zlatan Ibrahimovic សម្លាប់ក្តាន់មុនថ្ងៃ បុណ្យគ្រឹស្តម៉ាស ​ហើយក៏មាន​​​មនុស្ស​ជាច្រើនខឹងសម្បារ​នឹងគាត់ ទើប​បង្កៃគ្រាប់បែក ដើម្បីសងសឹក​ឲ្យសត្វក្តាន់​។​
ជាមួយនឹងគ្រាប់បែកបង្កៃដាក់នៅផ្ទះរបស់ តារាបាល់ទាត់ Zlatan Ibrahimovic គ្មាន​សមាជិកផ្ទះ ណាមួយ​ដឹងឡើយ ហើយក៏មិននឹកស្មានថា គ្រាប់បែករកឃើញ នៅផ្ទះខ្លួន​ដែរ​៕​

មតិយោបល់