ព័ត៌មានជាតិ

រថយន្តស៊ីទែនប្រេងក្រុមហ៊ុន LHR ត្រូវម៉ូតូបុក បណ្ដាលឲ្យស្លាប់មនុស្ស ២នាក់ភ្លាមៗ

កំពង់ស្ពឺៈ នៅវេលាម៉ោង ៥និង ២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្តស៊ីទែន បណ្ដាលឲ្យស្លាប់មនុស្ស ២នាក់ (ភាគីម៉ូតូ) នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៦-៥៧ ត្រង់ចំណុចភូមិពង្រធំ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ម៉ូតូ០១គ្រឿង ម៉ាកហុងដាC125 ពណ៌ខ្មៅ ស៊េរី២០១៨ ពាក់ស្លាកលេខ កំពង់ស្ពឺ បើកបរដោយឈ្មោះ សឿ វណ្ណា ភេទប្រុសអាយុ ៣៥ឆ្នាំ និងអ្នករួមដំណើរឈ្មោះ រ៉េត រក្សា ភេទប្រុស អាយុ ២២ឆ្នាំ ទាំងពីររស់នៅភូមិថ្មី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ធ្វើដំណើរពីលិចទៅកើត ក្នុងល្បឿនលឿន។

មកដល់ចំណុចកើតហេតុ បានបើកបុករថយន្ត ០១ គ្រឿងម៉ាកនីសាន់ (មានស៊ីទែនប្រេងរបស់ក្រុមហ៊ុន LHR ) ពណ៌ស លាយខៀវ លាយក្រហម ពាក់ស្លាកលេខភ្នំពេញ 3A-3689 អ្នកបើកបរ ឈ្មោះ ពុំ ពិសាល ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិពានា ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវេង ។
ពេញទំហឹងក្នុងទិសដៅបញ្ច្រាស បណ្ដាលឲ្យស្លាប់បុរស 02នាក់ភ្លាមៗនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះវាស់វែង យកវត្ថុតាង ទៅរក្សាទុកនៅប៉ុស្តិ៍ ដើម្បីចាត់ការតាមផ្លូវច្បាប់ ចំណែកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

មតិយោបល់