ព័ត៌មានជាតិ

ផ្អើលយប់មិញ! ភ្លៀវប្រុសស្រី៦នាក់ ចូលច្រៀងខារ៉ាអូខេ ដេអិន ដោយខឹងនារីបុគ្គលិក មិនមកអង្គុយកំដរជិតខ្លួន វាយមួយដៃបណ្ដាលឲ្យរបួសយ៉ាងដំណំ

ភ្នំពេញ: យុវជនប្រុសស្រីមានគ្នា៥ទៅ៦នាក់ បានមកផឹកស៊ីក្នុងហាង KTVដេអិន ដោយស្រវឹងស្រឿងៗផងនោះ បានហៅនារីជាបុគ្គលិកឲ្យមកអង្គុយ តែមិនទាន់បានកំដរទេ ស្រាប់តែទាស់សម្ដីគ្នា ក៏បានប្រើហិង្សាវាយទៅលើនារីរូបនោះ។

ភ្លាមនោះ ធ្វើឲ្យនារីខាងលើខឹង ក៏យកកែវស្រាគប់ទៅភ្ញៀវ ឃើញសភាពដូចច្នោះ ភ្ញៀវទាំងព្រម បានព្រួតគ្នាវាយទៅលើនារីរូបនោះវិញ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ១២ និង១០នាទីយប់រំលងអធ្រាត ឈានចូលថ្ងៃ២២ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតបណ្ដោយផ្លូវនេរុហ៏ ក្នុងសង្កាត់ដេប៉ូ៣ ខណ្ឌទួលគោក។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកទីតាំងខាងលើ ហើយឃាត់ខ្លួនជនដៃដល់ ដែលជាភ្លៀវទាំងនោះ ទៅប៉ុស្តិ៍ដើម្បីធ្វើការសួរនាំ និងចាត់ការតាមនិតីវិធី៕

មតិយោបល់