ព័ត៌មានជាតិ

សង្ស័យស្រវឹង!! បុរសម្នាក់ បើករថយន្តលឿនដូចហោះ បុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យក្រឡាប់ផ្ងារជើងឡើងលើ

ភ្នំពេញ: នៅវេលាម៉ោង ១២ និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស កែងនិងផ្លូវ៤២២ សង្កាត់បឹងត្របែក ខណ្ឌចម្ការមន មានករណីបុរសម្នាក់ បើករថយន្ត១គ្រឿង ក្នុងល្បឿនលឿដូចហោះ សង្ស័យស្រវឹង ជ្រុលចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ យ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្ត ក្រឡាប់ផ្ងារជើងឡើងលើ សំណាងណាស់ ដែលមិនមានអ្នករបួស គ្រាន់តែខូចខាតរថយន្តប៉ុណ្ណោះ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តលុចស៊ីស RX-330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-0336 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿនដូចហោះ ធ្វើដំណើរពីជើងមកត្បូង។ មកដល់ចំណុចផ្លូវកែង ៤២២ បានជ្រុលចង្កូតទៅបុកក្បាលព្រួញពុះចែក ទ្រូវផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យបាក់ទ្រូងផ្លូវអស់មួយកង់ ចំណែករថយន្ត ក្រឡាប់ផ្ងារជើងឡើងលើ និងឆេះ ភ្លាមៗនោះ ត្រូវបានប្រជាពលរដ្ឋ និងសន្តិសុខម្នាក់ ជួយសុំទឹកពីអ្នករត់កង់បី មកចាក់ពន្លត់ កុំអីឆេះគ្មានសល់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ទីតាំងខាងលើ បានទាក់ទងទៅជំនាញ មកវាស់វែង យករថយន្តបង្ក និងអ្នកបើកបរ ទៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំការដោះស្រាយតាមនិតិវិធីច្បាប់៕

មតិយោបល់