ព័ត៌មានជាតិ

Update៖ ស្រីណាមិនយំ បើប្ដីស្លាប់យ៉ាងទាន់ហន់បែបនេះ ករណីគ្រោះថ្នាក់ចរាចរណ៍ តែមួយពព្រិចភ្នែកសោះ ត្រូវក្លាយជាមេម៉ាយ ឯងកូនៗកំព្រាគ្មានឪពុក

ភ្នំពេញ: កាលវេលាម៉ោង ៨និង ៤០នាទីយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ៤៨៨ កែងនិងផ្លូវ១៤៥ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកនិងម៉ូតូ បណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់មនុស្ស ២នាក់។

ជនរងគ្រោះឈ្មោះ ញឹក សម្មន្ថារ៉េត ភេទប្រុស អាយុ៦០ឆ្នាំ (ស្លាប់) និងម្នាក់ទៀត ឈ្មោះ សុខ ពន្លឺ ភេទប្រុស អាយុជាង៣០ឆ្នាំ (រងរបួសធ្ងន់)។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ រថយន្តបង្កម៉ាក TACOMA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AY-2720 បើកបរដោយឈ្មោះ ចាន់ សាវ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់រថយន្ត ធ្វើដំណើរពីកើតទៅលិច ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកម៉ូតូ ម៉ាកយ៉ាម៉ាហាហ្វីណូ ពណ៌ខ្មៅលាយស ពាក់ស្លាកលេខ ភ្នំពេញ1FA-9490 ជិះគ្នា២នាក់ពីក្រោយ ពេញទំហឹង បានបណ្ដាលឱ្យស្លាប់ម្នាក់ និងម្នាក់ទៀតរបួសធ្ងន់ ហើយរថយន្តបង្ក មិនទាន់អស់ល្បឿនទេ បន្តបុកជាមួយរថយន្តមួយគ្រឿងទៀត ដែលស្ថិតនៅក្បែរម៉ាត ។

ភ្លាមៗនោះ អ្នកបើករថយន្តបង្ក បានបើកទ្វារ ចុះរត់គេចខ្លួន តែត្រូវប្រជាពរដ្ឋឃើញទាន់ ដេញចាប់បានប្រគល់ឲ្យសមត្ថកិច្ចផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងយកវត្ថុតាងពាក់ព័ន្ធទាំងអស់ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់។ រីឯសព បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់