ព័ត៌មានជាតិ

Update៖ សន្តិសុខម្នាក់ ដេកស្លាប់ក្នុងអង្រឹង បង្កការភ្ញាក់ផ្អើលទាំងព្រឹក

ភ្នំពេញៈ បុរសជាសន្តិសុខម្នាក់ សង្ស័យថាធ្វើការហួសកម្លាំង យាមគ្មានពេលឈប់សម្រាក រហូតដេកស្លាប់នៅក្នុងអង្រឹង ត្រូវបានគេប្រទះឃើញ នៅវេលាម៉ោង៧ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចឃ្លាំងមួយកន្លែង ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ពុត ភេន អាយុ៥១ឆ្នាំ មានទីលំនៅនៅក្នុងភូមិកូនក្អែក ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានមកស្នាក់នៅធ្វើជាសន្តិសុខ យាមឃ្លាំងខាងលើ ទើបបានរយៈពេល១ខែប៉ុណ្ណោះ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ថៅកែឃ្លាំងខាងលើ បានជួលឲ្យជនរងគ្រោះ យាមឃ្លាំងតែម្នាក់ឯប៉ុណ្ណោះ មិនបានរកសន្តិសុខម្នាក់ទៀត ដើម្បីយាមផ្លាស់ប្ដូរវេន គ្នាឡើយ ហើយនៅវេលាយប់ថ្ងៃទី២១ ខែកញ្ញា ពុំដឹងថា គាត់មានរឿងអ្វីកើតឡើង នោះទេ ព្រោះគ្មានអ្នកនៅជាមួយ។ រហូតដល់វេលាព្រឹកវេលាព្រឹកថ្ងៃទី២២ ខែកញ្ញា ខណៈដែលក្រុមកម្មករសំណង់ បានទៅធ្វើការនៅឃ្លាំងមួយនោះ ឃើញជនរងគ្រោះដេកនៅក្នុងអង្រឹង អត់ភ្ញាក់បើកទ្វារឲ្យចូលទៅធ្វើការ ក៏បានចូលទៅដាស់ ទើបដឹងថា ជនរងគ្រោះស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ លោកមេភូមិ បានរាយការណ៍ជូននគរបាលប៉ុស្តិ៍ចោមចៅ៣ និងនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ចុះទៅពិនិត្យមើលជាក់ស្ដែង បានសន្និដ្ឋានជំហ៊ានដំបូងថា ជនរងគ្រោះស្លាប់ដោយសារតែជំងឺគាំងបេះដូង រួចក៏ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់