ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង១១ និង០០ នាទីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ មានករណីបុរសម្នាក់ បានដេកស្លាប់ នៅក្នុងបន្ទប់ជួល មួយកន្លែងនៅជាន់ទី០៣ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
មូលហេតុ៖ មិនទាន់ដឹងច្បាស់ប្រាកដនោះទេ ។ ខណៈនេះកម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុ ខាងលើ ធ្វើការពិនិត្យតាមនីតិវិធីច្បាប់ ។
សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕
មតិយោបល់