ព័ត៌មានជាតិ

ខ្មាន់កាំភ្លើង​ AK​ ម្នាក់ បាញ់ប្រហារ​ទៅ​លើ​ប្តី​ប្រពន្ធ​ កំពុង​សម្រាក​នៅ​ក្នុង​តូប​លក់​អីវ៉ាន់​ បណ្តាល​ឲ្យ​ប្តីរ​ងរ​បួស​ធ្លុះ​ប្រអប់ជើង​ នៅ​ស្រុក​ស​ន្ទុ​ក​

កំពង់ធំៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ សង្ស័យ​រឿង​គំនុំ​ ជនសង្ស័យ​ម្នាក់ ​ប្រដាប់​ដោយ​កាំភ្លើង​AK​មួយ​ដើម​ បាន​បាញ់ប្រហារ​ទៅ​លើ​ប្តី​ប្រពន្ធ​កំពុង​សម្រាក​ ក្នុង​តូប​លក់​ចាប់ហួយ​ បណ្តាល​ឲ្យ​ប្តីរ​ងរ​បួស​ធ្លុះ​ប្រអប់ជើង​។​

ហេតុការណ៍​បាញ់ប្រហារ​យ៉ាង​សាហាវ​ព្រៃផ្សៃ​នោះ​ បាន​កើតឡើង​នៅ​កាលពី​ថ្ងៃ​ទី​២១​ ខែកញ្ញា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៩​នឹង​៣០​នាទី​ ស្ថិត​នៅ​តំបន់​ទួល​ស្រឡៅ​ ភូមិ​ក្រ​ញូ​ង​ ឃុំ​បឹង​ល្វា​ ស្រុក​ស​ន្ទុ​ក​ ជាប់​ព្រំប្រទល់​ (​ខេត្តក្រចេះ​ និង​ខេត្តកំពង់ចាម​)​។​

​យោង​តាម​របាយការណ៍​របស់​លោក​ឧត្តមសេនីយ៍ត្រី​ ទិ​ត​ សំណាង​ ស្នងការ​រង​នគរបាល​ខេត្តកំពង់ធំ​ បាន​ឲ្យ​ដឹង​ថា ​ជន​រង​គ្រោះ​ ឈ្មោះ​មាន​ សះ​ អាយុ​៤៩​ឆ្មាំ​ ត្រូវជា​ប្រពន្ធ​ ចំណែក​ប្តី​ឈ្មោះ​ អេ​ល​ រូ​ន​ អាយុ​៥៤​ឆ្នាំ​។​

​របាយការណ៍​ដដែល​បន្ត​ថា​ នៅ​យប់​កើតហេតុ​ជន​រង​គ្រោះ ​កំពុង​នៅ​ក្នុង​តូប​ស្នាក់​នៅ​និង​មាន​លក់​អីវ៉ាន់ ​(​ចាប់ហួយ​)​ផង ​ស្រាប់តែ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ដើរ មក​ដល់​រោង​ជន​រង​គ្រោះ​ ពុំ​និយាយ​អ្វី​ទេ​មាន​អាវុធ​AK១​ដើម​ បាន​បាញ់​ទៅ​លើ​ប្រពន្ធ​ចំនួន​២​គ្រាប់​ តែ​ពុំ​បណ្តាល​ឲ្យ​មាន​របួស​ទេ​ពេល​នោះ​ប្រពន្ធ​ក៏​ស្រែកហៅ​ប្តី​ ដែល​ដេក​លើ​ធ្នើ​ ពេល​ប្តី​ស្ទុះ​ចុះ​មក​ដល់​ជនសង្ស័យ​ក៏​បាញ់​ទៅ​លើ​ប្តី​១​គ្រាប់​ បណ្តាល​ឲ្យ​ធ្លុះ​ប្រអប់ជើង​។​ ពេល​នោះ​ជនសង្ស័យ ​ក៏​រត់គេច​ខ្លួន​បាត់​។​

​យោង​តាម​ការ​សន្និដ្ឋាន​ថា​ ករណី​នេះ​ដោយសារ​មាន​គំនុំ​។​ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ ​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​៕

មតិយោបល់