ព័ត៌មានជាតិ

បុរស​ម្នាក់​ស្រវឹងធ្លាក់ភ្នែក​បើករថយន្ត​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់បី​កង់​

​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងធ្លាក់ភ្នែក​ម្នាក់​បាន​បើករថយន្ត​ម៉ាក តូយ៉ូតា WISH ទៅ​បុក​របាំង​ថ្ម ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៣​កង់ កាលពី​វេលា​ម៉ោង ១០ និង ៤០​នាទី​យប់ ថ្ងៃទី​១៥ កក្កដា ២០១៤​នៅ​ចំណុច​មុខ​ក្រុមហ៊ុន​រថយន្ត​ទេសចរណ៍​រិទ្ធ​មុនី ដឹក​ដំណើរ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ស្ថិតនៅ​ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ស្រវឹងស្រា​ជោគជាំ បាន​បើករថយន្ត​ម៉ាក តូយ៉ូតា WISH ពណ៌​ខ្មៅ​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2I-7080 ធ្វើដំណើរ​យ៉ាង​លឿន​តាមផ្លូវ​ម៉ៅ សេ ទុង ក្នុងទិសដៅ ពី​ត្បូង ទៅ ជើង មកដល់​ចំណុច​កើតហេតុ​រថយន្ត​ក៏បាន​រេ​ចង្កូត​ទៅ​បុក​របាំង​ថ្ម ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់បី​កង់ ។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្កហេតុ​ខាងលើ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវច្បាប់ ៕

2014-07-16_132527

មតិយោបល់