ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិចិនម្នាក់ ករណីចាប់បង្ខាំងមនុស្សជំរិតទារប្រាក់ និងបង្ករបួសស្នាម នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ: កាលពីវេលាម៉ោង ៤និង២០នាទីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងសមត្ថកិច្ចប្រទេសចិន ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកប្រធានស្នាក់ការ ប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ក្រុងប៉ោយប៉ែត បានចុះស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យម្នាក់ ពីបទបង្ករបួសស្នាម ដោយចេតនា និងបង្ខាំងមនុស្សជំរិតទារប្រាក់ នៅខាងមុខហាងអាហារចិន ពីង កឺឈ័ន ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (តាមបណ្ដោយផ្លូវពេទ្យនគររាជ)។

ជនសង្ស័យឈ្មោះ LYU YULONG ភេទប្រុស ជនជាតិចិន ត្រូវបានបញ្ជូនទៅនាយកដ្ឋាន ប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ដើម្បីចាត់ការ ទៅតាមនីតិវិធីច្បាប់ នឹងបញ្ជូនទៅប្រទេសចិន៕

មតិយោបល់