ព័ត៌មានជាតិ

អាសូរណាស់! ក្មេងប្រុសអាយុ ៩ឆ្នាំម្នាក់ លង់ទឹកស្លាប់

កំពង់ធំ: នៅវេលាម៉ោង២៣ និង៣០នាទីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០១៩ មានករណីក្មេងប្រុសម្នាក់ លង់ទឹកស្លាប់ ស្ថិតនៅភូមិថ្នល់ជាតិ ឃុំបារាយណ៍ ស្រុកបារាយណ៍។

ជនរងគ្រោះឈ្មោះ ហ៊ែល ហុងស្រៀ ភេទប្រុស អាយុ០៩ឆ្នាំ។ មូលហេតុ៖ ជនរងគ្រោះចុះលេងទឹកប្រឡាយ បណ្តាលឲ្យលង់ស្លាប់តែម្ដង។

ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីធ្វើការត្រួតពិនិត្យ និងធ្វើកំណត់ហេតុ រួចប្រគល់សពជូនសាច់ញាតិយក ទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់