ភ្នំពេញៈ និសិត្សម្នាក់ សម្រេចចិត្តចងកសម្លាប់ខ្លួន ព្រោះប្រឡងចាញ់មិត្តភក្រ័ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីរវេលាម៉ោង៩ និង៤០នាទីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ នៅក្នុងបន្ទប់ជួល ស្ថិតតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ អាត សំអាង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនិសិត្សឆ្នាំទី១ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិដូនរត្ន័ ឃុំឪឡោង ស្រុកអង្គរស្នួល ខេត្តកណ្ដាល។
តាមសម្ដីមិត្តភក្រ័របស់ជនរងគ្រោះមានឈ្មោះ សៀវ រ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនិសិត្សឆ្នាំ១ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគេបានចូលមកបន្ទប់របស់ជនរងគ្រោះដូចសប់ដង បានបើកទ្វារបន្ទប់ជួលហើយក៏ចូលទៅដល់ក្នុងបន្ទប់ រួចក៏ឃើញជនរងគ្រោះចងក នៅនឹងធ្នឹមបន្ទប់ទឹកនិងក្រមាស្លាប់បាត់ទៅហើយ ភ្លាមៗនោះដែរ រូបគេក៏បានស្រែកហៅអ្នកជិតខាងឲ្យមកមើល ហើយបានស្រាយយកសពជនរងគ្រោះមកដាក់នៅលើគ្រែ ហើយក៏បានរាយការណ៍ប្រាប់សម្ថតកិច្ចមូលដ្ឋាន។
តាមសម្ដីឪពុករបស់ជនរងគ្រោះមានឈ្មោះ ប៉ុក អាត អាយុ៤៤ឆ្នាំ មុខរបរកសិករ បានឲ្យដឹងថា កូនប្រុសរបស់គាត់ជាកូនល្អណាស់ ហើយមួយរយៈពេលខ្លីៗនេះ កូនប្រុសរបស់គាត់បានត្អូញថាមានអារម្មណ៍ថា ឈឺក្បាលហើយសុំឈប់រៀនដោយប្រាប់ថារៀនចាញ់គេ តែឪពុកម្ដាយមិនហាមឃាត់ទេ ពេលដែលគាត់ថា បើកូនឈប់រៀនត្រឡប់មកផ្ទះវិញក៏បានដែរ តែកូនប្រុសបានឆ្លើយមិនឈប់ទេ ធ្វើឲ្យរូបគាត់មិនយល់ពីកូនម្នាក់នេះ ស្រាប់តែដល់ម៉ោងកើតហេតុខាងលើ ក៏មានគេតេប្រាប់គាត់ថា កូនប្រុសរបស់គាត់បានចងកស្លាប់បាត់ហើយ គាត់មានការសោកស្ដាយជាខ្លាំង។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញខណ្ឌដង្កោ បានចុះទៅដល់កន្លែងកើតហេតុ រួចបានធ្វើកោសល្យវិឆ្ឆ័យពិនិត្យសាកសពខាងលើ បានប្រាប់ឲ្យដឹងថា សពជនរងគ្រោះពិតជាស្លាប់ដោយសារចងក ធ្វើអត្តឃាតសម្លាប់ខ្លួនពិតប្រាកដមែន ដោយមិនជាប់ពាក់ពន្ធ័និងករណីអ្វីនោះទេ ហើយសមត្ថកិច្ចក៏បានប្រគល់សពជនរងគ្រោះឲ្យទៅសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕
https://youtu.be/QupCA7d0qQ0
មតិយោបល់