ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវឧបករណ៍ឆក់កណ្ដុរ ឆក់ស្លាប់មួយរំពេច

តាកែវ: នៅវេលាម៉ោង ៨និង៤០នាទីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិត្រពាំងក្រូច ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស មានករណីមនុស្សស្លាប់ ដោយសារដើរឆក់សត្វកណ្តុរតែម្នាក់ឯង នៅវាលស្រែក្បែរផ្ទះ ហើយភ្លាត់ស្នៀត បែរឆក់ខ្លួនឯងទៅវិញ។

ជនរងគ្រោះឈ្មោះ នឹម ឃីម ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។

ដំណើររឿង៖ ជនរងគ្រោះ បានរៀបចំឧបករណ៍ ដើម្បីដើរឆក់កណ្តុរ លុះដើរដល់ចំណុចកើតហេតុ ស្រាប់តែភ្លាត់ស្នៀត បែរជាឆក់ខ្លួនឯងស្លាប់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ធ្វើកោសល្យវិច័យ សន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ ដោយសារត្រូវឧបករណ៍ឆក់កណ្ដុរ ឆក់ប្រាកដមែន រួចក៏ប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់