ព័ត៌មានជាតិ

លោកចោរឆ្លាតណាស់! សមត្ថកិច្ចឃាត់ខ្លួនជនជាតិខ្មែរឥស្លាមម្នាក់ ករណីម្ចាស់តាមទាន់ថាឬរើសបាន

កណ្ដាលៈ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៨និង០០នាទីយប់ ចំណុចក្នុងផ្ទះជនរងគ្រោះ ភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ឡោះ អាប់ឌុល ម៉ាលិច ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរឥស្លាម សញ្ជាតិខ្មែរ មុខរបរ លក់ដូរ រស់នៅភូមិ-ឃុំកើតហេតុ ។
ជនសង្ស័យឈ្មោះ លី នាង (ហៅតៃ) ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរឥស្លាមសញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) រស់នៅភូមិ-ឃុំកើតហេតុ ។
វត្ថុតាងចាប់យក៖
-ឆ្នាំងដឺរ៉ាចំនួន០១
-ចង្អើរដែកចំនួន០១
-ធុងអ៊ីណុក ដាក់ទឹកចំណុះ ៥០០លីត្រចំនួន០១
-របស់របរអេតចាយមួយចំនួនទៀត ។

សភាពនៃរឿងហេតុ៖ កន្លងមកនៅផ្ទះជនរងគ្រោះ ធ្លាប់មានការបាត់បង់ទ្រព្យសម្បត្តិ មានដូចជាប៉ុស្តិ៍ផ្សារដែក ធុងជ័រដាក់ទឹកចំណុះ ២០០លីត្រ ធុងហ្គាស ខ្សែភ្លើង ឧបករណ៍អុកស៊ីសែនសម្រាប់ចិញ្ចឹមត្រី សរុបជាទឹកប្រាក់ប្រហែលជាង ១.០០០ដុល្លារអាមេរិក ។
នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៦និង០០នាទីល្ងាច ជនសង្ស័យបានចេញពីផ្ទះ គោលបំណងទៅរើសផ្លែចាន់ នៅក្រោយផ្ទះឈ្មោះ កើ ។ ក្រោយពីរើសបានផ្លែចាន់បានចំនួនបួនផ្លែក៏ដើរត្រឡប់មកផ្ទះវិញ មកដល់ចំណុចមុខផ្ទះជនរងគ្រោះ ជនសង្ស័យធ្វើសកម្មភាព ចូលលួចរបស់ដូចខាងលើ ដាក់បាវយកមកផ្ទះ ពេលនោះឈ្មោះ ស្មាន ទ្រី និងឈ្មោះ គង់ ដែលជាប្រជាការពារភូមិបានមកដល់ផ្ទះជន
សង្ស័យ ឃើញមានឆ្នាំង និងរបស់របរអេតចាយមួយចំនួន ក៏សួរជនសង្ស័យថា ហែងបានឆ្នាំងមកពីណា វាឆ្លើយថារើសបាននៅក្បែផ្ទះឈ្មោះ ញ៉ាញ់ ដោយឮដូច្នេះបានទៅប្រាប់ជនរងគ្រោះ ដែលធ្លាប់បាត់បង់ទ្រព្យសម្បត្តិក្នុងផ្ទះកន្លងមក ។ ពេលជនរងគ្រោះដើរមកមើល វត្ថុតាងទាំងនោះ ហើយបានស្គាល់វត្ថុតាងខាងលើជារបស់ខ្លួន ទុកនៅក្នុងរបងផ្ទះពិតប្រាកដមែន។ ជនសង្ស័យជាមុខសញ្ញាចាស់ ហើយលួចយ៉ាងសកម្មក្នុងមូលដ្ឋាន លោកមេភូមិបានប្រគល់ជនសង្ស័យជូន សមត្ថកិច្ចធ្វើការសាកសួរ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានរើសយកឆ្នាំងនិងដែកអេតចាយនៅក្បែរបងផ្ទះជនរងគ្រោះ។ ធុងអ៊ីណុកដាក់ទឹកចំណុះ ៥០០លីត្រខ្លួនពុំបានដឹកទេ ។
ករណីនេះផ្នែកជំនាញនិងប៉ុស្ដិ៍កំពុងបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់