ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អ្នកនាំពាក្យក្រសួងយុត្តិធម៌ អំពាវនាវឲ្យលោក កឹម សុខា បង្ហាញភាពជាគំរូ និងការទទួលខុសត្រូវដើម្បីពង្រឹងនីតិរដ្ឋ

ភ្នំពេញៈ ក្រសួងយុត្តិធម៌ នៅថ្ងៃទី២៧ ខែឧសភានេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានអំពាវនាវឲ្យលោក កឹម សុខា បង្ហាញពីភាពជាគំរូប្រកបដោយសីលធម៌ និងការទទួលខុសត្រូវក្នុងការចូលរួមចំណែកពង្រឹងនីតិរដ្ឋ ដោយត្រូវគោរពរដ្ឋធម្មនុញ្ញ និងច្បាប់ស្របតាមមាត្រា ៤៩ កថាខណ្ឌទី១នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមិនត្រូវបង្ហាញភាពទំនើងប្រឆាំងនឹងច្បាប់ ដោយជំនួសមកវិញនូវការចូលខ្លួនក្នុងនីតិវិធីរបស់តុលាការដើម្បីការពារខ្លួនតាមផ្លូវច្បាប់ ហើយបញ្ឈប់ជាបន្ទាន់នូវការដាក់សម្ពាធលើស្ថាប័នតុលាការ ដែលជាស្ថាប័នឯករាជ្យតាមគ្រប់រូបភាព។

យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ ចេញនៅថ្ងៃទី២៧ ខែឧសភានេះ ដែលមានចំនួន៣ទំព័រ ជាបន្ទាន់មួយ ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ ដោយសម្តែងនូវការសោកស្តាយ យ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍ របស់បក្សប្រឆាំងមួយនេះ ដែលបានបកស្រាយបំភ្លៃប្រាសចាក ពីខ្លឹមសារពិតប្រាកដ នៃមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌអំពីបទបដិសេធ ក្នុងការចូលខ្លួន និងមាត្រា៨៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ស្តីអំពីនិយមន័យ នៃបទឧក្រិដ្ឋ និងបទមជ្ឈឹមជាក់ស្តែង ដើម្បីបំភ័ន្តសាធារណមតិ ក្នុងគោលដៅ បិទបាំង ការប្រព្រឹត្តខុសច្បាប់ របស់លោក កឹម សុខា និងទម្លាក់កំហុស ដោយអសុទ្ធចិត្តលើ ស្ថាប័នអនុវត្តច្បាប់ ដែលបានអនុវត្តតួនាទី សមត្ថកិច្ចរបស់ខ្លួន ត្រឹមត្រូវតាមច្បាប់ និងនីតិវិធី ជាធរមាន៕
photo_2016-05-27_21-28-03

photo_2016-05-27_21-28-08photo_2016-05-27_21-28-12

មតិយោបល់