ព័ត៌មានអន្តរជាតិ

អាមេរិក និងឥណ្ឌា នឹងធ្វើសមយុទ្ធយោធា ដែលមិនធ្លាប់មានពីមុន នៅខែវិច្ឆិកាខាងមុខ

អាមេរិកៈ សេចក្តីថ្លែងការណ៍មួយ របស់ប្រធានាធិបតីអាមេរិក បានធ្វើឡើងនៅអំទ្បុងពេលដែលនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានមកដល់ទឹកដីអាមេរិក សម្រាប់ដំណើរទស្សនកិច្ចរយៈពេលវែង រហូតដល់មួយសប្តាហ៍។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩។

ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃអាទិត្យថា អាមេរិក ជាមួយឥណ្ឌា នឹងធ្វើសមយុទ្ធយោធារួមគ្នា ដែលមានឈ្មោះថា Tiger Triumph នៅខែវិច្ឆិកាខាងមុខ ដែលវាជាសមយុទ្ធលើកដំបូង សម្រាប់ប្រទេសទាំងពីរ។

ក្នុងនោះលោក ត្រាំ បាននិយាយថា កិច្ចព្រមព្រៀងផ្នែកការពារជាតិជាច្រើន នឹងត្រូវបានចុះហត្ថលេខា រវាងប្រទេសទាំងពីរ ដើម្បីពង្រឹងទំនាក់ទំនងសន្តិសុខ ផងដែរ៕

មតិយោបល់