សៀមរាបៈ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៦និង១០នាទី មានបុរសម្នាក់បានទៅរាយមង ប៉ុន្តែបែរជួបគ្រោះអកុសល លង់ទឹកស្លាប់ទៅវិញ កើតហេតុនៅចណុចវាលស្រែ ខាងលិចភូមិព្រះលាន ឃុំចន្លាស់ដៃ ស្រុកក្រឡាញ ខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះ វឿ សល់ ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។ មូលហេតុ៖ ជនរងគ្រោះ ទៅរាយមង បណ្ដាលឲ្យលង់ទឹកស្លាប់។
ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ធ្វើការត្រួតពិនិត្យ សន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។
សមត្ថកិច្ច បានបញ្ជាក់បន្ថែមថា៖ ជនរងគ្រោះទំនងមានជំងឺសសៃប្រសាទ ជំងឺសួត រ៉ាំរៃជាយូរឆ្នាំផងដែរ៕
មតិយោបល់