ព័ត៌មានជាតិ

ស្ត្រីម្នាក់ ចុះពីកាំជណ្ដើរផ្ទះសុខៗ ស្រាប់តែប្រកាច់ធ្លាក់ចូលទឹក បណ្ដាលឲ្យលង់ស្លាប់ភ្លាមៗ

កំពង់ឆ្នាំង: កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១០ និង១០នាទី មានករណីស្ត្រីម្នាក់លង់ទឹកស្លាប់ នៅភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះឈ្មោះ ញ៉ែម សុភ័ណ្ឌ ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ/ ឃុំខាងលើ ។

មូលហេតុ៖ ជនរងគ្រោះ ចូលចិត្តផឹកស្រាជាប្រចាំ ដោយនៅថ្ងៃកើតហេតុ ជនរងគ្រោះ ស្រាប់តែមានអាការ:ប្រកាច់ ក៏ធ្លាក់ពីលើកាំជណ្តើរផ្ទះ ចូលទៅក្នុងទឹក បណ្ដាលឲ្យលង់ស្លាប់តែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចចុះដល់ទីតាំង ធ្វើកំណត់ហេតុ និងបានប្រគល់សពជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់