ទីក្រុងហុងកុង ៖នៅថ្ងៃពុធម្សិលមិញនេះប៉ូលិសហុងកុងបានឈានទៅដល់ការចាប់ឃាត់ខ្លួនបុរសពីរនាក់ដែលជឿជាក់ថាបានលួចចូលទៅក្នុងមូលដ្ឋានទ័ពរបស់កម្លាំងរំដោះប្រជាជនរបស់រដ្ឋាភិបាល People’s Liberation Army (PLA) តាំងតែពីថ្ងៃព្រហស្បតិ៍អាទិត្យមុនមកម្ល៉េះ។
បុរសពីរនាក់ដែលមានអាយុខ្ទង់ 28 ឆ្នាំនិង 40 ឆ្នាំម្នាក់នៅស្ថិតនៅក្នុងចំណោមមនុស្សមួយក្រុមដែលបានជំនះចូលទៅកាន់ទីស្នាក់កណ្តាលនៃកម្លាំងទាហានរំដោះរបស់ទីក្រុងហុងកុងហើយប៉ូលិសនៃទីក្រុងហុងកុងបានចោទសកម្មភាពល្មើសច្បាប់របស់ជនទាំងពីររូបនេះថាបានធ្វើខុសទៅនឹងបទបញ្ញាតិនៃទីក្រុងហុងកុងស្តីពីការហាមឃាតិការឆ្លងកាត់ដោយគ្មានការអនុញ្ញាតិ៕
មតិយោបល់