ភ្នំពេញៈ នៅវេលាម៉ោង ០៦ និង៣០នាទីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់រាជធានីភ្នំពេញ បានចុះរៀបចំសណ្តាប់ធ្នាប់ នៅផ្សារទំនប់ រួចបន្តចុះរៀបចំសណ្តាប់ធ្នាប់នៅ ផ្លូវលេខ៣៣៦ (ផ្សារដើមគរ) មហាវិថីព្រះមុន្នីរ៉េត (ជុំវិញសួនច្បារចេនឡា) មហាវិថីម៉ៅសេទុង រៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារអូឡាំពិក។
ដោយទ្បែកពេលល្ងាច នៅមុខព្រលានយន្តហោះ ចំពោះរថយន្ដដែលឈប់ចតនៅលើផ្លូវ ដែលល្មើសនឹងស្លាកសញ្ញា គំនូសសញ្ញាចរាចរណ៍ បើកបរបញ្ច្រាសទិស ឈប់ចតកន្លែងរថយន្តក្រុង សមត្ថកិច្ច បានយករថយន្ត០៣គ្រឿង PassApp ចំនួន ០៧ គ្រឿង ទៅរក្សារទុកនៅការិយាល័យ ដើម្បីធ្វើការផាកពិន័យ៕
មតិយោបល់