ព័ត៌មានជាតិ

Update៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ចង.កសម្លាប់ខ្លួន នៅចម្ការកៅស៊ូ មិនដឹងមូលហេតុ

ត្បូងឃ្មុំ: កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៣និង៣៥នាទី មានបុរសម្នាក់ធ្វើអត្តឃាត ចង.កសម្លាប់ខ្លួនឯង នៅនឹងមែកកៅស៊ូ ដោយប្រើខ្សែរអង្រឹង ត្រង់ចំណុចចម្ការកៅស៊ូ ក្រុមហ៊ុនមេមត់ ស្ថិតភូមិខ្ជាយ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ជនរងគ្រោះមានភិនភាគ ស្លៀកខោជើងខ្លីក្រឡាការ៉ូ អត់អាវ មិនស្គាល់អត្តសញ្ញាណ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះដល់ទីតាំង ដើម្បីត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ ទៅលើសាកសពឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារចង.កប្រាកដមែន។

បច្ចុប្បន្ន សពជនរងគ្រោះ តម្កល់ទុកនៅកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវរកសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់