ព័ត៌មានជាតិ

បុរសម្នាក់ ជិះម៉ូតូលឿនដូចហោះ ផ្លូវកោងកាច់ចង្កូតមិនទាន់ បណ្ដាលឲ្យដួលរងរបួសធ្ងន់

ភ្នំពេញៈ កាលពីវេលាម៉ោង១០ និង៣៥នាទីយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ មានបុរសម្នាក់ ជិះម៉ូតូយ៉ាងលឿន មកដល់ផ្លូវកោង កាច់ចង្កូតមិនទាន់ ជ្រុលទៅបុកខឿនផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់ នៅមុខសាលាវិទ្យាល័យ ជាស៊ីមសាមគ្គី តាមបណ្តោយផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ឌូក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CK-8988 ធ្វើដំណើរពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ផ្លូវកោងកាច់ចង្កូតមិនទាន់ ជ្រុលទៅបុកខឿនផ្លូវពេញទំហឹង ធ្វើឲ្យម៉ូតូហោះផ្លោងប្រមាណជា១៥ម៉ែត្រ ផ្ងារកង់ឡើងលើ បណ្តាលឲ្យបោកក្បាលរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះមកវាស់វែង យកម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋស្ទឹងមានជ័យ១ ដើម្បីប្រគល់ជូនម្ចាស់វិញ៕

មតិយោបល់