ព័ត៌មានជាតិ

សាហាវណាស់! ប្អូនបង្កើត យកកាំបិតចាក់បងស្រីស្លាប់ នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ: នៅវេលា ៣ និង៣០នាទីរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០១៩ មានករណីហិង្សាដោយចេតនា កើតឡើងនៅចំណុចផ្ទះជនរងគ្រោះឈ្មោះ ម៉ន ធី ភេទស្រី អាយុ៤១ឆ្នាំជាតិខ្មែរ ស្ថិតនៅភូមិដូងព្រះ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ជនសង្ស័យឈ្មោះម៉ន យ៉ុ ភេទ ប្រុស អាយុ៣៥ឆ្នាំជាតិខ្មែរ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។

ដំណើររឿង៖ ជនសង្ស័យ បានយកកាំបិតចិតបន្លែ ចាក់ទៅលើជនរងគ្រោះ ត្រូវជាបងស្រីបង្កើតរបស់ខ្លួន ត្រូវចំចុងដង្ហើម ភ្លាមៗនោះ ក្រុមគ្រួសារសាច់ញាតិ បានបញ្ជូនជនរងគ្រោះទៅ សង្រ្គោះនៅមន្ទីរពេទ្យ តែជាអកុសលជនរងគ្រោះ បានដាច់ ខ្យល់ស្លាប់តាមផ្លូវ ចំណែកជនសង្ស័យ បានរត់គេចខ្លួន។

ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់